សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយកម្ពុជាក្នុងការកសាងម៉ាកយីហោរ ដើម្បីឲ្យផលិតផលរបស់កម្ពុជា មានការទទួលស្គាល់ជាអន្តរជាតិ

FN ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបពិភាក្សាការងារទាក់ទិន ទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា ក្នុងជំនួបនោះ លោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងនូវអំណរគុណជូន​ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឲ្យរូបលោក និងសហការី បានចូកជួបពិភាក្សាការងារ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ ជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាព នៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិ សម្រាប់កម្មសិទ្ធបញ្ញាដល់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញា។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញ … Continue reading សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយកម្ពុជាក្នុងការកសាងម៉ាកយីហោរ ដើម្បីឲ្យផលិតផលរបស់កម្ពុជា មានការទទួលស្គាល់ជាអន្តរជាតិ